សំណួរដែលគេសួរញឹកញាប់ (FAQs)

CLOSE

តើការស្ទង់មតិនេះនិយាយអំពីអ្វី?
ការស្ទង់មតិ និយាយអំពីបទពិសោធន៍របស់អ្នកជាមួយអ្នកផ្តល់សេវារបស់អ្នក ។ សំណួរនានាពាក់ព័ន្ធនឹងគុណភាពនៃការថែទាំរបស់អ្នកផ្តល់សេវារបស់អ្នក ដែលមានតែអ្នកជម្ងឺដូចជារូបអ្នកទេ អាចធ្វើការវាយតម្លៃ - ដូចជាការដែលថា អ្នកផ្តល់សេវារបស់អ្នកស្តាប់អ្នកជម្ងឺរបស់ពួកគេបានល្អប៉ុនណា ។

តើចម្លើយរបស់ខ្ញុំនឹងត្រូវគេយកទៅប្រើប្រាស់ដោយរបៀបណា?
ចម្លើយរបស់អ្នក នឹងបញ្ចូលជាមួយចម្លើយពីអ្នកជម្ងឺផ្សេងទៀត ហើយលទ្ធផលសង្ខេបដែលបញ្ចូលគ្នានេះ នឹងចែករំលែកជាមួយអ្នកផ្តល់សេវា និងក្រុមគ្រូពេទ្យ ដើម្បីជួយឲ្យពួកគេបានយល់ថាតើពីពួកបានឆ្លើយតបនឹងតម្រូវការរបស់អ្នកជម្ងឺបានល្អប៉ុនណា និងដើម្បីកែលម្អចំណុចនានា ដែលអ្នកជម្ងឺមិនពេញចិត្ត ។

តើហេតុអ្វីខ្ញុំត្រូវធ្វើការស្ទង់មតិនេះ?
យោបល់របស់អ្នកសំខាន់ក្នុងការជួយឲ្យអ្នកផ្តល់សេវារបស់អ្នកយល់ថាតើពួកគេបានឆ្លើយតបនឹងតម្រូវការរបស់អ្នកជម្ងឺរបស់ពួកគេបានល្អប៉ុនណា ។ បទពិសោធន៍នានាដែលអ្នក និងអ្នកជម្ងឺផ្សេងទៀតរាយការណ៍ អាចជួយអ្នកផ្តល់សេវាធ្វើការទំនាក់ទំនងជាមួយអ្នកជម្ងឺឲ្យបានប្រសើរឡើង ជួយឲ្យដឹងថាអ្នកជម្ងឺទទួលបានការថែទាំពេលដែលពួកគេត្រូវការ ហើយធ្វើឲ្យប្រាកដថា ការថែទាំទាំងអស់របស់អ្នកជម្ងឺ ត្រូវបានសម្របសម្រួលបានយ៉ាងល្អ ។

តើគេជ្រើសរើសខ្ញុំដោយរបៀបណា?
អ្នកត្រូវបានគេជ្រើសរើសពីចំណោមមនុស្ស ដែលបានទៅជួបជាមួយអ្នកផ្តល់សេវានេះ គិតចាប់ពីខែ មករា ឆ្នាំ

តើចម្លើយរបស់ខ្ញុំមានការសម្ងាត់ទេ?
ចម្លើយរបស់អ្នក ត្រូវបានគេរក្សាការសម្ងាត់ ។ មជ្ឈមណ្ឌលដើម្បីការសិក្សានៃសេវាកម្ម (CSS) គឺជាក្រុមហ៊ុនស្រាវជ្រាវឯករាជ្យ ដែលនឹងប្រមូលទិន្នន័យស្ទង់មតិ ហើយធ្វើរបាយការណ៍ ដែលសង្ខេបចម្លើយរបស់អ្នកជម្ងឺទាំងអស់ ។ ឈ្មោះរបស់អ្នក នឹងមិនចែករំលែកជាមួយអ្នកផ្តល់សេវា ឬអ្នកផ្សេងទៀតឡើយ ។ អាសយដ្ឋានអ៊ីម៉ែលរបស់អ្នក នឹងមិនរក្សាទុក ហើយមិនចែករំលែកជាមួយអ្នកណាឡើយ ។ ការចូលរួមរបស់អ្នកក្នុងការស្ទង់មតិនេះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត ។ ការស្ទង់មតិតាមអនឡាញនេះ គឺដាក់នៅលើវិបសាយថ៍ដ៏មានសុវត្ថិភាពមួយ គ្រប់គ្រងដោយ CSS ។

តើហេតុអ្វីអ្នកសួរសំណួរបែបប្រជាសាស្រ្ត (អាយុ កម្រិតវប្បធម៌ ។ល)
ប្រភេទសំណួរទាំងនេះ ត្រូវបានគេប្រើប្រាស់ដើម្បីយល់ថាតើតម្រូវការរបស់ប្រភេទមនុស្សផ្សេងៗអាចត្រូវបានគេឆ្លើយតបបានល្អប៉ុនណា ។ សូមកត់ចំណាំថា ចម្លើយរបស់អ្នកត្រូវបានគេរក្សាការសម្ងាត់ជានិច្ច ហើយគ្មាននរណាម្នាក់ស្គាល់អត្តសញ្ញាណរបស់អ្នកឡើយ ។

ចុះបើខ្ញុំមានបញ្ហាបច្ចេកទេស?
សូមធ្វើតាមបណ្តាញទ្រទ្រង់ផ្នែកបច្ចេកទេសតាមធម្មតារបស់អ្នក ឬពិនិត្យមើលយោបល់ណែនាំនៅលើប៊ូតុង ជំនួយ របស់យើង ។

សំណួរ/យោបល់បន្ថែម៖ សូមផ្ញើអ៊ីម៉ែលមក caresurvey@cssresearch.org.

©2024 Massachusetts Health Quality Partners (MHQP)